ទំព័រដើម

Cambodia


QR code of www.mapmakercambodia.org

សូម​ស្វាគមន៍​មក​កាន់​គេហទំព័រ​ប្រជុំ​អ្នក​ប្រើ Google Mapmaker (GMM) ដៅ​ដាន​ផែនទី​នៅ​កម្ពុជា
យើង​រួមគ្នា​ដោយ​ស្ម័គ្រចិត្ត​ដើម្បី​បង្កើន​គុណភាព​ផែនទី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ក្នុង​ផែនទី​ហ្គូហ្គល ។

យើង​ស្វាគមន៍​សមាជិក​ថ្មី​ ដែល​នឹង​ត្រូវ​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​ប្រើ​ប្រាស់ GMM ថ្មី ។ យើង​បាន​រៀបចំ​ភាពយន្ត​បង្ហាញ​មួយ​ចំនួន​ដើម្បី​ជា​ជំនួយ ។
យើង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ផ្ដើម​ដៅ​ផែនទី​នៅ​ជុំ​វិញ​តំបន់​របស់​អ្នក​ជា​មុន​សិន ពី​ព្រោះ​គ្មាន​នរណា​ស្គាល់​ស្ថាន​ភាព​តំបន់​របស់​លោក​អ្នក​ជាង​លោក​អ្នក​ឡើយ ។

តើ​ត្រូវ​ដំឡើង​កម្មវិធី​អ្វី​ខ្លះ​ដើម្បី​អាច​ប្រើ Google Mapmaker បាន?

  • លោក​អ្នក​គ្រាន់​តែ​មាន​គណនី Gmail និង​កម្មវិធី​រុករក​ណា​មួយ (Mozilla Firefox, Google Chrome, Opera, IE ..) ហើយ​មាន​អ៊ីនធឺណិត​ជា​ការ​ស្រេច ។
  • តែ​យើង​ខ្ញុំ​សូម​ណែនាំ​លោក​អ្នក​ប្រើ Firefox នឹង​កម្មវិធី​ជំនួយ​​ពិនិត្យ​កំហុស​អក្ខរាវិរុទ្ធ​របស់​វា​ ដើម្បី​កាត់​បន្ថយ​កំហុស​ក្នុង​ការ​បញ្ចូល​ភាសា​ខ្មែរ ។

ចូល​ជា​សមាជិក​ក្នុង​វេទិកា

លោកអ្នក​អាច​ពិចារណា​ចូលរួម៖
ក្រោយ​ពេល​ពិនិត្យ​រួច​ លោក​អ្នក​នឹង​អាច​ចូល​ជា​សមាជិក​ហើយ​នឹង​ទទួល​ប្រយោជន៍​ពី​វេទិកា​ដូច​ជា៖
  • លើក​ជា​សំណួរ​ផ្សេងៗ
  • បង្កើត​បទ​ពិភាក្សា
  • ស្នើ​សុំ​ឲ្យ​ជួយ​ពិនិត្យ​ និង​អនុញ្ញាត​ការ​កែប្រែ​របស់​អ្នក​ក្នុង GMM ឲ្យ​បាន​ឆាប់​ដោយ​ពុំ​បាច់​តម្រង់​ជួរ​យ៉ាង​វែង​ ចំណាយ​ចេញ​យូរ​នោះ​ឡើយ ។
  • បំពេញ​កិច្ច​សប្បុរស​ដោយ​ចែករំលែក​បទពិសោធន៍​របស់​អ្នក​ជាមួយ អ្នក​ដៅ​ផែនទី​ដទៃទៀត ។

សម្គាល់៖

  • យើង​ពុំ​មាន​សិទ្ធិ​កែសម្រួល​ គូស ដៅ ព្រំប្រទល់​ប្រទេស ខេត្ត ក្រុង រាជធានី ស្រុក ខណ្ឌ ឡើយ...គឺ​ត្រូវ​បាន​ចាក់សោ​ដោយ​ក្រុមហ៊ុន Google។
  • បណ្ដា​អ្នក​ដៅ​ផែនទី ពុំ​ត្រូវ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ​ សូមកុំយកនិន្នាការ​នយោបាយ​ បញ្ចូល ឬ ដៅ​ក្នុង​ផែនទីគូគោល
  • ប្រើ​ចំណេះដឹង​ផ្ទាល់​ខ្លួន​តាម​ស្ថានភាព​ជាក់ស្ដែង​​សម្រាប់ផ្លូវ សម្រាប់ឈ្មោះ​ប្រើ ឈ្មោះជាផ្លូវការ


ឡូហ្គោ​របស់​ក្រុម​អ្នកប្រើប្រាស់​បច្ចេក​វិទ្យា​ហ្គូហ្គល​នៅ​ភ្នំពេញ

Comments

ឧបត្ថម្ភដោយ